លោក បែកណាតហ្វីលីពគ្រូលីយេ(Bernard-Philippe Groslier )កើតថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩២៦ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា ហើយបានទទួលមរណៈភាពថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៨៦ នៅទីក្រទីក្រុងប៉ារីស។ លោកជាបុរាណវិទូជនជាតិបារាំង អ្នកឯកទេសខាងសិល្បៈខ្មែរ និងជានាយកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ(CNRS) ។
លោកជាកូនប្រុសបង្កើតរបស់ លោក ហ្សក គ្រូលីយេ(George Groslier)គឺជាជើងឯកវាយកូនបាល់ Suzanne Poujade ។ កិច្ចការដែលលោកគ្រូលីយេធ្វើនេះ គឺទទួលមរតកពីឪពុករបស់គាត់ឈ្មោះ ហ្សក គ្រូលីយេ នូវចំណេះដឹងច្បាស់លាស់ផ្នែកបុរាណវិទ្យា និងសិល្បៈអាស៊ី ជាពិសេសសិល្បៈខ្មែរ គាត់ចាប់ផ្តើមចូលរួមក្នុងកិច្ចការបុរាណវិទ្យា និងការអភិរក្សតំបន់
ប្រវត្តិសាស្ត្រអង្គរ។
លោក បែកណាត ហ្វីលីព គ្រូលីយេ បានក្លាយខ្លួនជានាយកផ្នែកសិល្បៈ និងជាអ្នកថែរក្សានៅសារមន្ទីរជាតិកម្ពុជាជាការទទួលដំណែងបន្តពីឪពុករបស់គាត់នៅក្នុងមុខតំណែងនេះនៅសារមន្ទីរត្រូវបានឪពុកលោកបានបង្កើតនៅឆ្នាំ១៩១៨។ លោក គ្រូលីយេ បានក្លាយជាអ្នកថែរក្សាតំបន់អង្គរដែលតែងតាំងដោយសាលាបារាំងចុងបូព៌ា ហើយរូបលោកក៏បានក្លាយជាសមាជិកម្នាក់បន្តពីលោក ហេនរី ម៉ាកសែល(Henei Marchal)ជាអ្នកអភិរក្សទីពីរនៃអង្គរ ដែលបានត្រឡប់មកបម្រើជាច្រើនដង បន្ទាប់ពីហ្សៀនកូមម៉ៃលើ (Jeam Commaille)(១៨៦៨-១៩១៦) អ្នកអភិរក្សទីមួយ។ លោកគ្រូលីយេបានក្លាយជាអ្នកអភិរក្សទីបួនក្នុងនោះក៏ត្រូវរាប់បញ្ចូលលោកហ្សកត្រូវើ(George Trouve)ម្នាក់ទៀត។
លោកបានសម្របសម្រួលការស្ដាររមណីយដ្ឋានអង្គរនៅចន្លោះសម័យក្រោយសង្គ្រាម និងការចូលកាន់កាប់អំណាចដោយខ្មែរក្រហមពីឆ្នាំ ១៩៧៥ អស់រយៈពេល ១៥ ឆ្នាំ។ លោកត្រូវបានគេចងចាំយ៉ាងល្អបំផុតចំពោះការងារថែរក្សានៅអង្គរគឺជាឥស្សរជនទី៤។
ភូមិអ្នកនិពន្ធសូមរំឮកមិត្តអ្នកអានថា លោក គ្រូលីយេ ជាកូនប្រុសស្ថាបនិកសារមន្ទីរជាតិកម្ពុជា នៅក្នុងសម័យអាណានិគមនិយមបារាំង ហើយវណ្ណកម្មរបស់លោកគឺបុរសនិងថ្មអង្គរ(Angkor Hommes et Pierres)(Paris,១៩៦៨) នៅតែជាឯកសារយោងដ៏សំខាន់សម្រាប់អ្នកស្រាវជ្រាវអង្គរ។ លោកក៏បានរួមចំណែកសរសេរអក្សរកាត់មួយចំនួនលើសិលាចារឹកខ្មែរ ចម្លាក់ និងសំណល់ស្ថាបត្យកម្ម។ លោក គ្រូលីយេ ក៏ជាអ្នកត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍន៍វិធីសាស្រ្តអង្គររួមទាំង (ទីក្រុងធារាសាស្ត្រ )សិក្សាប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងទឹក។
លោកមានជំនឿយ៉ាងមុតមាំថា អនាគតនៃការអភិរក្ស និងស្រាវជ្រាវអង្គរនឹងក្លាយជាបេសកកម្មរបស់ប្រជាជនកម្ពុជា។ នៅក្នុងការបង្រៀនដែលផ្តល់ឱ្យនៅសាកលវិទ្យាល័យ Sorbonne ក្នុង ឆ្នាំ ១៩៨៤គាត់បានបង្ហាញពីអ្វីដែលគាត់បានគិតជាយូរមកហើយថា «វាច្បាស់ណាស់ថា យើងមានវិធីមួយ មិនមែនដោយចេតនាទេ ប៉ុន្តែជាក់ស្តែង គឺយើង(បារាំង)បានដកហូតខ្មែរពីអតីតកាលរបស់ពួកគេ។ ពួកគេមិនមែនជាចៅហ្វាយនាយទៀតទេ ខ្ញុំនៅតែចំណាយពេលម្ភៃឆ្នាំនៃជីវិតរបស់ខ្ញុំនៅអង្គរ ហើយអារម្មណ៍របស់ខ្ញុំតែងតែមានភាពស្រពិចស្រពិល វាច្បាស់ណាស់ថារយៈពេល៧៥ ឆ្នាំ ក្រោមអំណាចបរទេស រួមទាំងប្រាជ្ញាជនបរទេស ហើយខ្ញុំជាអ្នករក្សាចុងក្រោយបំផុតដែរ។ សូមជនជាតិខ្មែរចូលរួមរក្សាអង្គរបន្តពីខ្ញុំឱ្យដូចខ្ញុំស្រឡាញ់ទឹកដីអង្គរយ៉ាងដូច្នោះដែរ»៕