- ល្ហុងមានប្រភពដើមមកពីភាគត្បូងនៃប្រទេសមិចស៊ីក និងប្រទេសកូស្តារីកា ហើយសព្វថ្ងៃនេះមានដាំនៅបណ្តាប្រទេសដែលមានអាកាសធាតុក្តៅមួយចំនួនដូចជាប្រជុំកោះការីបៀន ផ្នែកខ្លះនៅទ្វីបអាហ្រី្វក ឥណ្ឌា ចិន និងតំបន់អាស៊ីអគ្នេយ៍។
- តាមស្ថិតិឆ្នាំ២០២២ ពិភពលោកទាំងមូលមានតម្រូវការល្ហុងសរុបប្រមាណ១៣.៨លានមេទ្រីកតោនក្នុងមួយឆ្នាំ ហើយប្រទេសឥណ្ឌាជាប្រទេសដែលដាំល្ហុងច្រើនជាងគេលើពិភពចំនួន៣លានមេទ្រីកតោនក្នុងមួយឆ្នាំ។ ហើយប្រទេសឥណ្ឌាក៏ជាប្រទេសដែលបរិភោគល្ហុងច្រើនជាងគេដែរ។
ប្រទេសនាំចេញល្ហុងច្រើនជាងគេក្នុងពិភពលោកមាន៖
- ប្រទេសមិចស៊ីក
- ប្រេសីល
- ហ្គូតេម៉ាឡា
- សហរដ្ឋអាមេរិក
- និងអេស្បាញ។
ប្រទេសដែលនាំចូលល្ហុងច្រើនជាងគេលើពិភពលោកមាន៖
- សហរដ្ឋអាមេរិក
- កាណាដា
- សឹង្ហបុរី
- អាល្លឺមង់
- និងព័រទុយហ្គាល់
ប្រទេសនៅតំបន់អាស៊ីដែលនាំល្ហុងចេញឈានមុខគេមាន៖
- ឥណ្ឌា
- ហ្វីលីពីន
- ថៃ
- ម៉ាឡេស៊ី
- និងស្រីលង្កា។
ពូជល្ហុងពេញនិយមលើទីផ្សារអន្តរជាតិមាន៖
- Solo Papaya (Hawaii, USA)
- Caribbean Red Papaya (Mexico, Central America)
- Red Lady Papaya (Taiwan, Thailand)
- Sunrise Papaya (Brazil)
- Pusa Nanha (India)